|
|
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានសម្រេចផ្លាស់ទៅកាន់ ក្លឹប Roma នៅក្នុងរដូវកាលថ្មីនេះហើយក្រោយដាច់កុងត្រានឹងក្លឹប Juventus។
Roma បាននាំយក Dybala ដោយគ្មានតម្លៃខ្លួនជាមួយហ្នឹងកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្ម ៦លានដុល្លារ ក្នុងមួយឆ្នាំ។ លោក Jose Mourinho អ្នកចាត់ការទូទៅ Roma បានទូរស័ព្ទទៅបញ្ចុះបញ្ចូល Dybala ជាច្រើនដងច្រើនសារដើម្បីមកចូលរួមក្នុងក្រុមលោក។គួរបញ្ជាក់ថានៅខណៈនេះ Dybala និង Roma បានព្រមព្រៀងគ្នារួចរាល់ហើយ ដោយនៅបញ្ចប់ឯកសារកុងត្រា និងប្រកាសជាផ្លូវការប៉ុណ្ណោះ៕
ប្រភព៖ Sky Sport
FIFA CLUB WORLD CUP MAN CITY VS AL-HILAL Match ...
ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Jadon Sancho បានកំណត់អត្តសញ្ញាណក្លឹបយក្សអ៊ីតាលី Napoli និង Juventus ជាគោលដៅផ្ទេរកំពូលរបស់គាត់នៅរដូវក្តៅនេះ នេះបើយោងតាម United Muppetiers ។...
យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Sunderland បានចុះហត្ថលេខាលើខ្សែការពារឆ្វេង Reinildo ពី Atletico Madrid ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ ខណៈដែលក្លឹបកំពុងរៀបចំសម្រាប់ការវិលត្រឡប់របស់ពួកគេទៅកាន់ក្របខ័ណ្ឌ Premier League ។...
Lionel Messi បានឃើញក្រុម Inter Miami របស់គាត់បានធ្លាក់ចេញពី FIFA Club World Cup ឆ្នាំ 2025 បន្ទាប់ពីចាញ់ PSG 4-0 ក្នុងវគ្គ 16 ក្រុម។...
RB Leipzig កំពុងធ្វើការលើការចុះហត្ថលេខាលើខ្សែការពារឆ្វេងវ័យ 21 ឆ្នាំ Max Finkgrafe មកពី FC Koln នេះបើយោងតាម Florian Plettenberg ។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថាបើកចំហចំពោះការផ្លាស់ប្តូរមួយ ដោយក្លឹបទាំងពីរបានទាក់ទងគ្នារួចហើយដើម្បីពិភាក្សាអំពីលក្ខខណ្ឌ។...